
សហរដ្ឋអាមេរិកមនុស្ស៨២,៤៨៣នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៦០០នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែតុលា 23, 2021
វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨២,៤៨៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦១០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,២៦៤,៥៩៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៥,៧២១នាក់ និងជាសះស្បើយឡើងសរុប ៣៦លាននាក់៕