ថ្ងៃនេះ ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​ចំនួន ៩.៤៤៥ ករណីទៀត និង​ស្លាប់៨៤នាក់​

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បានប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៩.៤៤៥​ករណី និង​មាន​អ្នកស្លាប់​ចំនួន៨៤នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយនេះ​។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។

បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ​ក្នុង​ចំនួន​ឆ្លង​ខាងលើនេះ​គឺមាន​ចំនួន ៩.២៤៤ សម្រាប់​ប្រជាជន​ទូទៅ​និង ២០១ ករណី​ដែលជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។ ទន្ទឹមនឹងនេះ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១១.៤៥២ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៧០១.៥០១ នាក់​ដែល​ក្នុងនោះ ១.៥៧៦.៩២៩ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៧.៧៤១ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៧.៨៣៥ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕