គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែតុលាម្សិលមិញ ស្លាប់៧នាក់ និងរបួស១៩នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៤ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៧នាក់ និងរបួសចំនួន១៩នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ ល្បឿន, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕