
រថយន្តដឹកដីបុកម៉ូតូ SCOPY អូសចម្ងាយជិត៧០ម៉ែត្របណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ
ខេត្តក្រចេះ ៖ នាព្រលប់ថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៏មួយគួរឲ្យរន្ធត់ ស្ថិតនៅកណ្តាលក្រុងក្រចេះ ខេត្តក្រចេះ នៅចំណុចស្ពានមិត្តភាព «ខេត្តក្រចេះ និងខេត្តប៊ិចភឿក» ព្រំប្រទល់សង្កាត់ក្រគរ និងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះរវាងរថយន្តដឹកដី និងម៉ូតូ SCOPY។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក់ SCOPY បានបើកបញ្ជ្រាសទិសគ្នា ពីជើងទៅត្បូង លុះដល់ចំណុចក្បាលស្ពានខាងលើ មានរថយន្តដឹកដីមួយគ្រឿងមកបុកម៉ូតូ SCOPY អូសចម្ងាយប្រហែល៧០ម៉ែត្រ បណ្តាលឲ្យជនរងជាម្ចាស់ម៉ូតូបានជាប់នៅនឹងមុខរថយន្តរងការខូចខាតម៉ូតូ រីឯម្ចាស់បាត់បង់ជីវិត នៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវ៉ាស់វែង និងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្ក ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការក្រុង អនុវត្តតាមនីតិវិធី ចំណែកតៃរថយន្តដាក់មេផាយបាត់ស្រមោល ៕ ដោយ ៖ ស៊ាន ចន្ទ័ដា