
សមាជិក សមាជិកាថ្មីចំនួន១១១៩នាក់ មកពីឃុំគងជ័យស្មគ្រ័ចិត្តចូលរួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានប្រកាសស្វាគមន៍សមាជិក សមាជិកាថ្មីចំនួន ១១១៩នាក់ ក្នុងនោះ សមាជិក សមាជិកាមកពីគណបក្សដទៃចំនួន ៦៦នាក់ ចូលជាក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រព្រឹត្តិទៅដោយ ប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និង ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី នៅស្នាក់ការគណបក្សឃុំគងជ័យ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវឱ្យសមាជិកទាំងអស់ ១-ការប្រកាន់ខ្ជាប់ និងសាបព្រួសអំពើល្អដល់ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន និងសង្គមជាតិតាមរយៈ កាយវិការ និង ពាក្យសំដីល្អៗ ទោះជាតិចក្តី ទោះជាច្រើនក្តី វាជាមូលដ្ឋានគ្រឹះនៃការនាំមកនូវសុភមង្គលដល់សង្គមជាតិយើង។ ប្រសិនបើប្រជាពលរដ្ឋយើងម្នាក់អាចធ្វើអំពើល្អមួយក្នុងមួយថ្ងៃ នោះប្រទេសកម្ពុជាយើងនឹងមានអំពើល្អប្រមាណ ១៦លាន ស្នាមញញឹមទទួលបានអំពីអំពើល្អទាំងនោះហើយជាសេចក្តីប្រាថ្នាដ៏ពិសិដ្ឋ របស់គណបក្សប្រជាជនកម្ពុជាយើង។
២.ការប្រកាន់ខ្ជាប់នូវសច្ចធម៌ក្នុងខ្លួន ធ្វើការពិចារណា ធ្វើការថ្លឹងថ្លែងឱ្យបានត្រឹមត្រូវមុនសម្រេចចិត្តវាយតម្លៃលើបញ្ហាអ្វីមួយ ព្រោះការវាយតម្លៃរបស់យើង មិនត្រឹមតែនឹងប៉ះពាល់រូបយើងតែម្នាក់ទេ គឺអាចប៉ះពាល់ដល់ក្រុមគ្រួសាររបស់ ក្រុមគ្រួសារអ្នកដទៃ ឬសង្គមជាតិរបស់យើងក៏ថាបាន។ រឿននិទាន គុយទាវពីរចាន មានគុណលើសម្តាយបង្កើតខិតខំ ចិញ្ចឹមបីបាច់ថែរក្សា និងរឿងនិទាន គ្រូ និងសិស្ស សំនួរបីខ គឺសបញ្ជាក់ថា ការសន្យាបន្តិចបន្តួចមិនត្រូវមើលរំលងគុណូបការៈរបស់ អ្នកដែលបានជួយឱ្យយើងឆ្លងផុតអំពីការកាប់សម្លាប់ដោយសង្គ្រាម របបប្រល័យពូជសាសន៍ នាំមកនូវសុខ សន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងមិនត្រូវនាំមកនូវរឿងដែលមិនពិត រឿងដែលមិនល្អមកចែកចាយដល់អ្នកផ្ទះ សហគមន៍ និងសង្គម គឺនាំមកនៅតែក្តីវិនាសប៉ុណ្ណោះ។
ក្រៅពីការពារអាយុជីវិតប្រជាជន ការស្វែងរក និងរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសឥតឈប់ឈរ កន្លងមកនេះយើងទាំងអស់គ្នាបានមើលឃើញយ៉ាងច្បាស់ ពីភាពឈ្លាសវៃ និង ចាស់ទុំនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើការគិតគូរ សុខមាលភាពប្រជាជនទូទាំងប្រទេសមិនគិតពីទិន្នាការនយោបាយ តាមរយៈ«យុទ្ធនាការវ៉ាក់សាំង» ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ដើម្បីធានាបាននូវការអភិវឌ្ឍ ស្ថេរភាពនយោបាយ និងសុខសន្តិភាពដែលរកបានដោយកំរ សម្តេចតេជោ ក៏បានគិតគូរយ៉ាងម៉ត់ចត់ រៀបចំអនាគតមេដឹកនាំប្រទេស គឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីអនាគត ដោយឈរលើគោលការណ៍ សមត្ថភាព ភាពចាស់ទុំ និង ប្រជាប្រិយភាពតាមរយៈការបោះឆ្នោត។
ជាងនេះទៅទៀត សម្តេចតេជោ បាននាំមកនូវកិត្តិយសដ៏ឧត្តុងឧត្តម ជូនជាតិ និងប្រជាជន តាមរយៈការស្វែងរកសុខសន្តិភាព មិនត្រឹមតែសម្រាប់ប្រទេសខ្លួនឯង តែបានខិតខំស្វែងរកសុខសន្តិភាពជូនបណ្តាប្រទេសជាមិត្តអាស៊ាន រហូតទទួលពានរង្វាន់ស្ថាបនិកសន្តិភាព«ស៊ុនហាក់»។
៣-បន្តចូលរួមទប់ស្កាត់ការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និង អំពើហឹង្សា តាមរយៈការចូលចូលរួមរាយការណ៍ សហការ និង ទប់ស្កាត់គ្រប់រូបភាព នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានបានប្រកាសលើកទឹកចិត្តជូនប្រាក់រង្វាន់ចំនួន ២០លានរៀល ដល់ឃុំដែលគ្មានគ្រឿងញៀនផងដែរ ៕ ដោយ ៖ ផល្លិត ហៅរ៉ា