
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ
អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២០.៣លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៤ម៉ឺននាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៥,៥៣៩,៣៩៤នាក់ (ស្លាប់ ១៤៨,០៧៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ៣,៦៦១,០៤៩នាក់ (ស្លាប់ ៥៦,៤០១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៣,៤១៩,៦៣៦ នាក់ (ស្លាប់ ៣២,៦៧៤នាក់)។
ដោយឡែក វៀតណាម ឆ្លងចំនួន ៣,២១៩,១៧៧នាក់ (ស្លាប់ ៤០,០៥០នាក់), ថៃ ឆ្លងចំនួន ២,៨៦៩,៦១៦នាក់ (ស្លាប់ ២២,៨៩៤ នាក់), សិង្ហបុរី ឆ្លងចំនួន ៧១០,៨៨០នាក់ (ស្លាប់ ១,០០៧នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៨៦,១៩៨នាក់ (ស្លាប់ ១៩,៣៦៥នាក់), ទ្បាវ ឆ្លងចំនួន ១៤២,៦០៩នាក់ (ស្លាប់ ៦២១នាក់), កម្ពុជា ឆ្លងចំនួន ១២៩,៩២០នាក់ (ស្លាប់ ៣,០៣២នាក់) និងព្រុយណេ ឆ្លងចំនួន ៥៩,៤៤៧នាក់ (ស្លាប់ ១២១នាក់)៕