
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៣៥លាន ៩៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ៩៦ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៣៥, ៩៦៩,៨៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៩៦៧,៩៨៦នាក់ និងជាសះស្បើយឡើងវិញ ៣៦៦,៣២៧,៧០៤នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន ៨០,៥៦៧,៧៥៧នាក់ ស្លាប់ចំនួន ៩៧៣,១១៩នាក់ និងជាសះស្បើយចំនួន ៥៣,១៩២,៩៩០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៤២, ៩២៤,១០២ នាក់ ស្លាប់ចំនួន ៥១៣,៨១២នាក់ និងជាសះស្បើយ ៤២,២៩៧, ២៩៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២៨, ៧៦៨,១០៤នាក់ ស្លាប់ ៦៤៩,១៩៥នាក់ និងជាសះស្បើយ ២៦,១៨៣,៦២៣នាក់៕