របាយការណ៍ ៖ ជនស៊ីវិលស្លាប់កើនដល់៣៥២នាក់ និងរបួស១,៦៨៤នាក់ ដោយសារការវាយប្រហាររបស់កងទ័ពរុស្ស៉ី

កៀវ ៖ បើតាមរបាយការណ៍ពីអ៊ុយក្រែន ជនស៊ីវិលសរុប ៣៥២នាក់ហើយបានស្លាប់ (១៤នាក់ជាកុមារ) និង ១,៦៨៤នាក់ទៀតរងរបួស ក្រោយការវាយប្រហារទឹកដីអ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ីនៅថ្ងៃទី៤ (ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មា ន Reuters។

របាយការណ៍ដដែលបញ្ជាក់ថា បន្ថែមពីខាងលើនេះ ចំនួនជនភៀសខ្លួនពីអ៊ុយក្រែន ដែលបានរត់គេចចេញពីសង្គ្រាមដើម្បីទៅជ្រកកោណ នៅតាមបណ្តាប្រទេសអឺរ៉ុបជិតខាងនោះ បានកើនឡើងដល់ជិត ៤០០,០០០សែននាក់។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ គឺឈានដល់ថ្ងៃ ៥ ហើយ នៃការបញ្ជាកងទ័ពរបស់រុស្ស៊ី ឲ្យចូលទៅវាយប្រហារប្រទេសអ៊ុយក្រែន៕