ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ប្រទេស​ដែល​ធ្លាប់​ប្រដៅ​ខ្មែរ​ឲ្យ​គោរព​សិទ្ធិ​បញ្ចេញមតិ ​និង​សេរីភាព​សារពត៌មាន ប្រញាប់ប្រញាល់​បិទ​អស់​សារពត៌មាន​ដែល​គេ​យល់ថា​គាំទ្រ​រុស្ស៊ី​

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ប្រទេស​ដែល​ធ្លាប់​ប្រដៅ​ខ្មែរ​ឲ្យ​គោរព​សិទ្ធិ​បញ្ចេញមតិ ​និង​សេរីភាព​សារពត៌មាន ប្រញាប់ប្រញាល់​បិទ​អស់​សារពត៌មាន​ដែល​គេ​យល់ថា​គាំទ្រ​រុស្ស៊ី។

នៅលើ​បណ្ដាញ​សង្គម​ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ បង្ហោះ​សារ​ដ៏​មាន​អត្ថ​ន័យ​ថា ៖ «​គ្រាន់តែ​ផ្ទុះ​សង្គ្រាម​រុស្ស៊ី អ៊ុយ​ក្រែ​ន​ភ្លាម ប្រទេស​ដែល​ធ្លាប់តែ​មក​ប្រដៅ​ខ្មែរ​ឲ្យ​គោរព​សិទ្ធិ​បញ្ចេញមតិ និងសេរីភាព​សារព័ត៌មាន ប្រញាប់ប្រញាល់​បិទ​អស់​សារព័ត៌មាន​ណា​ដែល​គេ​យល់ថា​ គាំទ្រ​ដោយ​រុស្ស៊ី​។ យើង​គ្រាន់តែ​កត់​ទុក​ទង្វើ​របស់គេ​សិន​ចុះ ចាំមើល​បន្តិចទៀត​គាត់​មក​ដាក់​គូទ​ប៉ុក​ប្រដៅ​យើង​រឿង​ហ្នឹង​ដដែល! សរសើរ​ពួកគាត់​ស្បែក​មុខ​គ្រាន់បើ​មែនទែន !»៕