
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដបម្លែងថ្មីប្រភេទ «អូមីក្រុង» ចំនួន៣៥៦នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែកុម្ភៈ 28, 2022
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៥៦នាក់ ក្នុងនោះករណីនាំចូលចំនួន១៤នាក់ និងឆ្លងក្នុងសហគមន៍៣៤២នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤១៩នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣០,២៧៦នាក់, អ្នកជាសះស្បើយសរុបចំនួន១២៣,៧៧២នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់៕