
ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត
ថ្ងៃចេញផ្សាយៈ ខែតុលា 25, 2021
ខេត្តក្រចេះ ៖ នារសៀលថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិការបស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើនរូបផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា