
សហរដ្ឋអាមេរិកមានមនុស្សជាង ៧,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ១៨៩នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែកុម្ភៈ 28, 2022
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៧,៤៦៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៨៩នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,៥៦៧,៧៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៧៣,១១៩នាក់ និងជាសះស្បើយឡើងសរុបជាង ៥៣.២លាននាក់៕