Tuesday 5th December 2023
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារ និងតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិត ស្របពេលដែលស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់៕