
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៦៣៩ករណីទៀត និងស្លាប់៦៥នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 26, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៣,៦៣៩ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៦៥នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទម្សិលមិញ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៩ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ មានចំនួន៩៦៩នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៩២,៥៧៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨០៧,៣០១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៧៣៨នាក់៕