អ្នកកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៤លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៧ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៤, ៨១៤,៨៦៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩៧០,១២៧នាក់ និងជាសះស្បើយឡើងវិញ ២២១,៩៥២,៧១៣នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៦,៤១៥,៤៦៨នាក់ ស្លាប់ចំនួន ៧៥៧,៨២៤នាក់ និងជាសះស្បើយចំនួន ៣៦,២៧០,៨៦២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ២០១,៣៥៧ នាក់ ស្លាប់ចំនួន ៤៥៥,១០០នាក់ និងជាសះស្បើយ ៣៣,៥៧៥, ៦២៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៧៣៥,៥៦០នាក់ ស្លាប់ ៦០៥,៨៨៤នាក់ និងជាសះស្បើយ ២០,៩២២,៦៣៣នាក់៕