
Man Utd បង្ហាញបេក្ខភាព៤រូបដើម្បីជំនួសតំណែង Ole
អង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានរៀបចំបញ្ជីឈ្មោះសម្រាំងបេក្ខភាព៤រូបដើម្បីជំនួសអ្នកចាត់ការ លោក Ole Gunnar Solskjaer ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Dailymail។
បិសាចក្រហមបានចាញ់ធ្ងន់ក ៥ទល់នឹង០ក្រោមថ្វីជើងរបស់ Liverpool ក្នុងកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ ធ្វើឲ្យកៅអីអ្នកចាត់ការរបស់លោក Ole កាន់តែក្ដៅ។ យោងតាមសារព័ត៌មានខាងលើបានឲ្យថា ក្លឹប Man Utd បានចុចឈ្មោះបេក្ខភាពអ្នកចាត់ការ៤នាក់ចុងក្រោយដែលមានលទ្ធភាពអាចមកកាន់តំណែងជំនួសលោក Ole រួចហើយ។
អ្នកទាំង៤នាក់រួមមានលោក Zinedine Zidane ,លោក Antonio Conte លោក Brendan Rodgers និង Erik ten Hag។ លោក Zidane និង Conte សុទ្ធតែទំនេរមិនទាន់មានក្លឹបកាន់ដូចគ្នា ហើយបេក្ខភាព២នាក់នេះត្រូវបានរំពឹងថាមានភាគរយខ្ពស់អាចមកបិសាចក្រហម។ Brendan ដែលបច្ចុប្បន្នកំពុងដឹកនាំ Leicester City និង Erik ten Hag អ្នកចាត់ការរបស់ Ajax ក៏ស្ថិតក្នុងការចង់បានពី United ដូចគ្នា៕