
សហរដ្ឋអាមេរិកមានមនុស្ស ៤៨,៧៧១នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង៥០០នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែតុលា 26, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៨,៧៧១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៤១៧,៥២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៧,៨៤៩នាក់ និងជាសះស្បើយឡើងសរុប ៣៦.២៧លាននាក់៕