កម្ពុជា ចាញ់​ជប៉ុន ៤-០ នៃ​វគ្គ​ជម្រុះ​ពាន AFC U23 Asian Cup 2022

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ បាន​ប្រកួត​ចាញ់ U-23 ជប៉ុន ដោយ​លទ្ធផល ៤-០ ក្នុងការ​ប្រកួត​ជម្រុះ AFC U23 Asian Cup Qualifier ពូ​ល K​​ នា​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុន​មុននេះ​បន្តិច​។​

ការប្រកួតបញ្ចប់ពូល K របស់ក្រុមគោព្រៃជំទង់កម្ពុជានេះត្រូវបានក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ដាក់សម្ពាធខ្លាំងដោយវគ្គទី១ កម្ពុជាបានរបូត ២គ្រាប់ មុនជប៉ុនបន្ថែម ២គ្រាប់ទៀតនៅវគ្គទី២ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុពេញសម្រាប់ការប្រកួតដំបូងរបស់ខ្លួន។

​តាមរយៈ​លទ្ធផល​នេះ ធ្វើ​ឲ្យ កម្ពុជា​ស្ថិតនៅ​លេខ​២ បណ្ដោះអាសន្ន​ដោយមាន ៣ ពិន្ទុ ក្រោយ​ឈ្នះ U23 ហុងកុង កាល ថ្ងៃ ទី ២៣ តុលា ។ដូច្នេះកម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលរវាងជប៉ុន និងហុងកុងនាថ្ងៃទី២៨ ខែតុលាខាងមុខ ក៏ដូចជាលទ្ធផលពូកផ្សេងៗទៀត ដើម្បីសម្រេចឱកាសបានឡើងទៅវគ្គបន្ដ ឬក៏អត់៕