
ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែតុលាម្សិលមិញ
ថ្ងៃចេញផ្សាយៈ ខែតុលា 27, 2021
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៩ករណី បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ និងអ្នករបួសចំនួន ១៤នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕