សម្ដេចតេជោបញ្ជាក់ជាថ្មីថា បេក្ខជននាយករដ្ឋមន្រ្តី ឆ្នាំ២០២៣ គឺ «ហ៊ុន សែន»

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅក្នុងគណបក្សប្រជាជនកម្ពុជា សម្ដេចនៅតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០២៣ដដែល ខណៈលោក ហ៊ុន ម៉ាណែត គ្រាន់តែជាបេក្ខជនបំរុងទុក។ ចំពោះ រូបសញ្ញាទេវត្តារបស់បក្ស គឺអត់ដូរទៅពាទេ ព្រោះគណបក្សប្រជាជនកម្ពុជា មានសញ្ញាទេវតា។

ការប្រកាសរបស់សម្តេចក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៕