
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន និងដូសជំរុញ
ថ្ងៃចេញផ្សាយៈ ខែមីនា 31, 2022
ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយនាពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងកូវីដ-១៩ ជាង១លានដូលពីអ៊ីតាលី និងពីសហរដ្ឋអាមេរិក នឹងមកដល់ជាបន្តបន្ទាប់ បន្ថែមលើវ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានជាអចិន្ត្រៃយ៍ និងជាយុទ្ធសាស្ត្រ៕