
សម្ដេចតេជោ ឲ្យក្រសួងសេដ្ឋកិច្ច រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ខណៈសង្គ្រាមអ៊ុយក្រែន នៅអូសបន្លាយ
ថ្ងៃចេញផ្សាយៈ ខែមីនា 31, 2022
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម ដោយមិនពឹងផ្អែកលើវិស័យឯកជន ខណៈសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងអូសបន្លាយ៕