
Honda លើកឡើងបែបនេះ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះជប៉ុន ៤-០
ថ្ងៃចេញផ្សាយៈ ខែតុលា 27, 2021
ភ្នំពេញ ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើកឡើងថា «ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ»។ នេះគឺជាសម្ដីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីក្រុម U23 កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ពិសេសក្រោយចាញ់ក្រុមម្ចាស់ផ្ទះជប៉ុន ៤-០ កាលពីម្សិលមិញ៕