FIFA ៖ សំបុត្រ​ជាង​៨០០,០០០​សន្លឹកត្រូវបាន​លក់ដំណាក់កាល​ដំបូង​សម្រាប់​ការប្រកួត World Cup

ដូហា ៖ ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក និង​អ្នករៀបចំ​ការប្រកួត FIFA បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកគាំទ្រ​បាន​ទិញ​សំបុត្រ​ចំនួន​៨០៤,១៨៦​សន្លឹក​សម្រាប់​ការប្រកួត​នៅ World Cup នៅ​ប្រទេស​កាតា​នៅ​ចុង​ឆ្នាំនេះ​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការលក់​។​

FIFA បាន​និយាយថា អ្នកទិញ​សំបុត្រ​ភាគច្រើន​គឺ​មកពី​ប្រទេស​កាតា សហរដ្ឋអាមេរិក អង់គ្លេស ម៉ិ​ក​ស៊ិ​ក អេ​មី​រ៉ា​ត​អារ៉ាប់​រួម អាល្លឺម៉ង់ ឥណ្ឌា ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សំបុត្រ​សម្រាប់​ការប្រកួត​បើក​នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា​ក៏ដូចជា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ១៨ ខែធ្នូ គឺជា​ជម្រើស​ដ៏​ពេញនិយម​បំផុត​។ FIFA បាន​បន្ថែម​អ្នកគាំទ្រ​ដែល​មិន​ជោគជ័យ​ក្នុងដំណាក់កាល​លក់​ដំបូង​នឹងមាន​ឱកាស​មួយ​ផ្សេងទៀត​ដើម្បី​ដាក់ពាក្យ​ក្នុងអំឡុងពេល​ការចាប់​ឆ្នោត នៅលើ​គេហទំព័រ​របស់​ពួកគេ​នៅ​ថ្ងៃទី ៥ ខែមេសា​៕