ន័​រវេ​សនឹង​បញ្ជូន​អាវុធ​ប្រឆាំង​រថក្រោះ​បន្ថែមទៀត​ទៅកាន់​អ៊ុយ​ក្រែ​នដើម្បី​ទប់ទល់​រុស្ស៊ី​

អូ​ស្លូ ​៖ ក្រសួងការពារជាតិរ​បស់​ប្រទេស​ន័​រវេ​ស បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ន័​រវេ​ស នឹង​បរិច្ចាគ​អាវុធ​ប្រឆាំង​រថក្រោះ​បន្ថែមទៀត​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​តតាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

ក្រសួង​ដដែលបាន​បញ្ជាក់ថា ការផ្ដល់​ឲ្យ​ចុងក្រោយបង្អស់​នៃ​អាវុធ​ប្រឆាំង​រថក្រោះ​នេះ​មាន​ចំនួន ២,០០០ ដើម ខណ​ចំនួន​សរុប​នៃ​អាវុធ M72នេះ​ដែល​ន័​រវេ​ស បញ្ជូន​ទៅកាន់​អ៊ុយ​ក្រែ​ន​នេះ​មាន​ចំនួន​ដល់ ៤,០០០ គ្រឿង​។​

សូមជម្រាបថា ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី លើ​ទឹកដី​អ៊ុយ​ក្រែ​ន​មក ប្រទេស​ន័​រវេ​ស បានផ្ដល់​អាវុធ​ជា​បន្តបន្ទាប់​ដល់ទី​ក្រុង​គៀវ​៕