រុស្ស៊ីវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​មួយ​ផ្សេងទៀត​របស់​អ៊ុយ​ក្រែ​ន​

គៀវ​ ៖ មន្ត្រី​អ៊ុយ​ក្រែ​ន បាន​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ថា បាន​បើក​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​ទៅលើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​មួយកន្លែង នៅ​ជិត​ទីក្រុង Dnipro នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

លោក Valentyn Reznichenko អភិបាល​នៃ​តំបន់ Dnipropetrovsk បាន​និយាយថា គ្រាប់​មី​ស៊ី​ល​មួយ បាន​វាយប្រហារ​មកលើ​ឃ្លាំង​ផ្ទុក​ប្រេង​មួយកន្លែង​ក្នុង​តំបន់ Dnipro ។​

សូមជម្រាបថា នេះ​ជាការ​វាយប្រហារ​មកលើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​របស់​អ៊ុយ​ក្រែ​ន លើក​ទី ២ ហើយពី​សំណាក់​កងកម្លាំង​រុស្ស៊ី ដោយ​ប្រើ​គ្រាប់​មី​ស៊ី​ល​កម្ទេច​គោលដៅ​៕