អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធទីស្នាក់ការស.ស.យ.ក ខេត្ត ក្រោមអធបតីឯកឧត្តម ហ៊ុន ម៉ានី    

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោជ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងសម្ពោតដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃខាងមុខនេះ ក្រោមធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណារាស្រ្តមណ្ឌលកំពង់ស្ពឺ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាគណៈអភិបាលខេត្តក្រចេះ បានគិតគូរពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋទូទៅ និងនិយាយដោយឡែក សុខទុក្ខ និងសុខមាលភាព ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ព្រោះថា សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ ស៊ាន ចន្ទ័ដា