
អ៊ុយក្រែនជំរុញឲ្យអូស្ត្រាលីបង្កើនសម្ពាធទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បន្ថែមទៀត
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្រាប់សភាអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះថា ទណ្ឌកម្មថ្មីៗ និងខ្លាំងជាងនេះប្រឆាំងនឹងរុស្ស៊ី គឺចាំបាច់ ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន។
អូស្ត្រាលី បានផ្គត់ផ្គង់ឧបករណ៍ការពារជាតិ និងផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ក៏ដូចជាដាក់បម្រាមលើការនាំចេញរ៉ែអាលុយមីញ៉ូម និងអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានដាក់ទណ្ឌកម្មសរុបចំនួន ៤៧៦, លើបុគ្គលរុស្ស៊ីចំនួន ៤៤៣ នាក់ រួមទាំងអ្នកជំនួញជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងអង្គភាពចំនួន ៣៣ ស្ថាប័ន រួមទាំងវិស័យធនាគារភាគច្រើនរបស់រុស្ស៊ី និងអង្គភាពទាំងអស់ដែលទទួលខុសត្រូវចំពោះបំណុលអធិបតេយ្យរបស់ប្រទេសនេះផងដែរ៕