ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​ចំនួន៨.៤៥២ករណីទៀត និង​អ្នក​ស្លា​ប់​៥៧នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៨.៤៥២ ករណី និង​មាន​អ្នកស្លាប់​ចំនួន៥៧នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ ម៉ោង​ចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ក្រសួងសុខាភិបាល​ថៃ​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.៤៤៩ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៨៤៦.៤៥២ នាក់​ដែល​ក្នុងនោះ ១.៧៣០.៨៧១ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៨.៨២៧ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៨.៩២២ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕