ឯកឧត្តម ឃួង ស្រេង ចូលបង់ផាកពិន័យ ករណីជិះម៉ូតូមិនពាក់មួកសុវត្ថិភាពក្នុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ករណីបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាពក្នុងពេលឯកឧត្តមដឹកនាំក្រុមមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕