
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥,៣២៤ករណីបន្ថែមទៀត និងស្លាប់១០នាក់ក្នុងរបាយការណ៍ថ្ងៃពុធ
ថ្ងៃចេញផ្សាយៈ ខែតុលា 28, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃអង្គារម្សិលមិញបានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,២៧៧ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១០នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
តាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃពុធ គឺមានការកើនឡើងខ្លាំងមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអង្គារដែលមានចំនួន ៣,២៧៧ករណី។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសដីកោះដ៏តូចមួយនេះកើនដល់ចំនួន ១៨៤,៤១៩ករណី និងចំនួនអ្នកស្លាប់សរុបចំនួន៣៤៩នាក់ ចាប់តាំងពីមានរាតត្បាតជំងឺនេះមក៕