
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយសារលិខិត ថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសខួបគម្រប់១៧ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
ថ្ងៃចេញផ្សាយៈ ខែតុលា 28, 2021
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ថ្វាយសារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១៕