ថៃ​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ ​ចំនួន៩.៦៥៨ករណីបន្ថែមទៀត និង​ស្លា​​ប់៨៤នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក​ ៖ ក្រសួងសុខាភិបាល​ថៃ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះបានប្រកាសបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៩.៦៥៨ករណីបន្ថែមទៀត និង​អ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ​ចំនួន ៨៤នាក់​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

បើតាមក្រសួងសុខាភិបាល​ថៃ​បានបញ្ជាក់ថា ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.៥២៦ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៨៥៦.១១០ នាក់​ដែល​ក្នុងនោះ ១.៧៣៩.៣៩៧ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៨.៩១២ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.០០៦ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕