
រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ និងមុខរបរដែលមានហានិភ័យខ្ពស់រយៈពេល១៤ថ្ងៃទៀត
ថ្ងៃចេញផ្សាយៈ ខែតុលា 28, 2021
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕