ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៣លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៨ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២ម៉ឺននាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៣៨,៦៣២នាក់ (ស្លាប់ ៤៣,០៣៧នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៤៦,០៧២នាក់ (ស្លាប់ ១៥៦,២១៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៤៣,៣១៨នាក់ (ស្លាប់ ៣៥,៥៣៦នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ៤,២៣៨,០៦១នាក់ (ស្លាប់ ២៨,៤០៣នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៥,២២២នាក់ (ស្លាប់ ៦០,២៦៧ នាក់), សិង្ហបុរី ឆ្លងចំនួន ១,១៩៣,២៥០នាក់ (ស្លាប់ ១,៣៣៤នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៨៤៣នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៧,១៩៦នាក់ (ស្លាប់ ៧៤៣នាក់), ព្រុយណេ ឆ្លងចំនួន ១៤១,៦២៩នាក់ (ស្លាប់ ២១៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៤០នាក់ (ស្លាប់ ៣,០៥៦នាក់)៕