
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១២.៨៨៨ករណី និងស្លាប់១២៦នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែមេសា 30, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១២.៨៨៨ករណីបន្ថែមទៀត និងស្លាប់១២៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១២.៧៤៥ករណី ជាករណីឆ្លងក្នុងសហគមន៍ និង៣៩ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១៧,១០៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ កូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន ៤,២៥០,៩៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,៥២៦នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.០៧០.៨៥៦ នាក់៕