
សហរដ្ឋអាមេរិកមានមនុស្ស ៦២,៩៩៣នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៦៣នាក់ស្លាប់ ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែមេសា 30, 2022
វាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៦២,៩៩៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៦៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៣,០៣៧,០៥៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០២០,៦៦០នាក់ និងជាសះស្បើយឡើងវិញសរុប ៨០.៦៥លាននាក់។