អត្ត​ព​លិ​ក​កម្ពុជា​ទទួលបាន​ការ​ដឹកជញ្ជូន​ជាពិសេស​ដោយ​ឥតគិតថ្លៃដើម្បី​ទៅ​ចូលរួម​ស៊ី​ហ្គេម​

ភ្នំពេញ ៖ គណៈប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កម្ពុជា​ទទួល​បានកា​រដឹក​ជញ្ជូន​ជាពិសេស​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ក្រោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាពិសេស​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មានការ​សម្របសម្រួល​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​៕