សម្តេច Pope Francis ចង់ជួបលោក ពូទីន ពិភាក្សារឿងសង្រ្គាមនៅអ៊ុយក្រែន

វ៉ាទីកង់ ៖ សម្តេច Pope Francis បានស្នើសុំឱ្យមានកិច្ចប្រជុំនៅទីក្រុងម៉ូស្គូជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន ដើម្បីព្យាយាមបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។

មានព្រះបន្ធូលនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយក្នុងថ្ងៃអង្គារថា សម្តេចថ្លែងដូច្នេះថា «ខ្ញុំសុខចិត្តទៅទីក្រុងម៉ូស្គូ… ប្រាកដណាស់ វាចាំបាច់សម្រាប់មេដឹកនាំវិមានក្រឹមឡាំងដើម្បីអនុញ្ញាតឱ្យ។ យ៉ាងណាមិញ យើងមិនទាន់ទទួលបានការឆ្លើយតបទេ ហើយយើងនៅតែអំពាវនាវ»។ សម្តេចបន្ថែមដូច្នេះថា ដំបូងខ្ញុំត្រូវទៅទីក្រុងម៉ូស្គូ ជាដំបូងខ្ញុំត្រូវជួបជាមួយលោក ពូទីន… ខ្ញុំនឹងធ្វើអ្វីៗតាមដែលខ្ញុំអាចធ្វើបាន ប្រសិនបើលោក ពូទីន គ្រាន់តែយល់ព្រមបើកចំហរទ្វារប៉ុណ្ណោះ

សម្តេច Pope ដែលបានធ្វើទស្សនកិច្ចមិនធ្លាប់មានពីមុនមកនៅស្ថានទូតរុស្ស៊ីនៅពេលសង្រ្គាមបានចាប់ផ្តើមនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រហែលបីសប្តាហ៍នៅក្នុងជម្លោះ សម្តេចបានស្នើសុំឱ្យអ្នកការទូតកំពូលរបស់បុរីវ៉ាទីកង់ផ្ញើសារទៅលោក ពូទីន៕