ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដចំនួន១នាក់ទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន១១នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,២៥៩នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,១៦៧នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕