ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះលោកជំទាវ លាង វួចឆេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះ លោកជំទាវ លាង វួចឆេង និងក្រុមគ្រួសារនៃសព ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២៕