សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកមរណទុក្ខជូន លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

ភ្នំពេញ ៖ សម្តេចពិជ័យេសនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំ នៃមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ដ្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលឯកឧត្តម បានទទួលមរណភាព នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយគាំងបេះដូង៕