ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១២៤,០៦៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,៥៥១នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤២,៥៣២នាក់ (ស្លាប់ ១៤៣,៣៣៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៧២,៤៩១នាក់ (ស្លាប់ ៤២,៥៧៥នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៥៤,៧៤៩នាក់ (ស្លាប់ ២៨,៧៦៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៨៩៣,៩៤១នាក់ (ស្លាប់ ១៩,០៧០នាក់), វៀតណាម ឆ្លងចំនួន ៩០៥,៤៧៧នាក់ (ស្លាប់ ២១,៩១០នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៧,៧០០នាក់ (ស្លាប់ ១៨,៦២២នាក់), សិង្ហបុរី ឆ្លងចំនួន ១៨៧,៨៥១នាក់ (ស្លាប់ ៣៦៤នាក់), កម្ពុជា ឆ្លងចំនួន ១១៨,២២០នាក់ (ស្លាប់ ២,៧៦៦នាក់), ទ្បាវ ឆ្លងចំនួន ៣៨,២៨១នាក់ (ស្លាប់ ៥៩នាក់) និងព្រុយណេ ឆ្លងចំនួន ១២,៨២៣នាក់ (ស្លាប់ ៨៣នាក់)៕