កុំភ្លេច! ថ្ងៃនេះ​ជម្រើសជាតិ​កម្ពុជា​បុរស​-​នារី ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៤ ៖ ០០​នាទី​រសៀល​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​ន​ឆ​ង​ត្រូវ​ប៉ះ​ក្រុម U-23 ឡាវ ក្នុងជំនួប​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ប្រទេស​វៀតណាម នា​កីឡដ្ឋាន THIEN TRUONG​។​

​ចំណែក​នៅវេលា​ម៉ោង​៧:០០​នាទី​យប់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជានឹងត្រូវ​ប៉ះ​ក្រុម​ហ្វី​លី​ពិន ក្នុងជំនួប​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ប្រទេស​វៀតណាម នា​កីឡដ្ឋាន CAM PHA៕