អ៊ីរ៉ង់ ជំរុញ​ឲ្យ​មាន​កិច្ចចរចា ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

តេ​អេ​រ៉ង់ ​៖ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាន​អំពាវនាវ​ឱ្យមាន​កិច្ចចរចា​រវាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង គៀវ ដើម្បី​បញ្ចប់​ភ្លើងសង្គ្រាម​ដ៏​អាក្រក់​នៅ​អ៊ុយ​ក្រែ​ន​។​

លោក Hossein Amir-Abdollahian បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ​ទីក្រុង​តេ​អេ​រ៉ង់កាលពី​ថ្ងៃអាទិត្យ​ថា យើង​សុំ​ប្រឆាំងនឹង​សង្គ្រាម​ដែល​កំពុង​កើត​មាននៅ​អ៊ុយ​ក្រែ​ន ដូចដែល​យើង​ប្រឆាំងនឹង​សង្គ្រាម​នៅ​យេ​ម៉ែន អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ស៊ី​រី អ៊ីរ៉ាក់ ឬ​ក្នុង​ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក​ដែរ​។​

លោកបាន​បន្ថែមថា យើង​ជឿថា​ដំណោះស្រាយ​នៅ​អ៊ុយ​ក្រែ​ន គឺ​រឿង​នយោបាយ ហើយ​កិច្ចចរចា​នយោបាយ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ត្រូវតែ​កើតមានឡើង ដើម្បី​បិទ​បញ្ចប់សង្គ្រាម​៕