ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៥លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៩ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង១ម៉ឺននាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៧៦,១៨៤នាក់ (ស្លាប់ ៤៣,០៥៦នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៤៨,៤៣១នាក់ (ស្លាប់ ១៥៦,៣៨១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៥៨,៨៨៩នាក់ (ស្លាប់ ៣៥,៥៨៣នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៣៣១,៣៣៨នាក់ (ស្លាប់ ២៩,១៤៦នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៧,០១៨នាក់ (ស្លាប់ ៦០,៤៣៩ នាក់), សិង្ហបុរី ឆ្លងចំនួន ១,២១៧,៩២២នាក់ (ស្លាប់ ១,៣៥២នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,០៥៣នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៨,៧៥៩នាក់ (ស្លាប់ ៧៥០នាក់), ព្រុយណេ ឆ្លងចំនួន ១៤២,៨៥៨នាក់ (ស្លាប់ ២១៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕