ថ្ងៃនេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ ខណៈជាសះស្បើយ១នាក់ និងគ្មានអ្នកស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ទេ ខណៈអ្នកជំងឺជាសះស្បើយ១នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,១៨២នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕