មេដឹកនាំ​ស្រីលង្កាប្រកាស​លាលែង​ពី​តំណែង ក្រោយ​ផ្ទុះ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ​

កូឡុំបូ​ ៖ នាយករដ្ឋមន្ត្រី​ស្រីលង្កា លោក Mahinda Rajapaksa បានប្រកាស​លាលែង​ពី​តំណែងស្របពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំជុំវិញ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាលចំពោះ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​។​

ការលាលែង​នេះ កើតឡើង​នៅពេលដែល​ប្រទេស​នេះ ត្រូវ​បានដាក់​ក្រោម​បម្រាម​គោចរ បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អ្នកគាំទ្រ​លោក Rajapaksa និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង កូឡុំបូ​។​

សូមជម្រាបថា បាតុកម្ម​តវ៉ា បាន​ផ្ទុះឡើង​ចាប់តាំងពី​ខែមេសាមក ជុំវិញ​ការឡើង​ថ្លៃទំនិញការ​ដាច់​ភ្លើង និង​បញ្ហា​គ្មាន​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​៕