Biden ថា Putin គ្មាន​ថ្ងៃ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដោយ​ងាយ​នោះទេ​

វ៉ាស៊ីនតោន ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយថា លោក មានការ​ព្រួយបារម្ភ​ចំពោះ​រឿង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន ដោយ​ថា​លោក ពូ​ទីន មិនអាច​បញ្ចប់​វា​ដោយ​ងាយៗ នោះទេ​។

ថ្លែង​នៅឯ​កម្មវិធី​រៃអង្គាស​ថវិកា​នយោបាយ នៅ​ជាយក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ លោក Biden បាន​និយាយថា លោកពូ​ទីន បានគិត​ខុស​ថា​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​នឹង​បំបែកបំបាក់​ណា​តូ និង​សហភាព​អឺរ៉ុប​។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាង​អ៊ុយ​ក្រែ​ន​។​

លោក Biden បាន​បញ្ជាក់ថា លោក ពូ​ទីន គឺជា​មនុស្ស​ចេះ​គិត​លេខ​ខ្លាំង ហើយ​បញ្ហា​ដែល​គាត់​ព្រួយបារម្ភ​នៅពេលនេះ​គឺថា មេដឹកនាំ​រុស្ស៊ី រូបនេះ មិនមាន​ផ្លូវ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នោះទេ ហើយ​ខ្ញុំ កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ផងដែរ​៕