ខេត្តស្វាយរៀងជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗជាច្រើនទៀត

ខេត្ដស្វាយរៀង ៖ អស់រយៈពេលពីរឆ្នាំដែលប្រជាពលរដ្ឋទូទាំងប្រទេស ជួបនឹងវិបត្តិសេដ្ឋកិច្ចខកខានមិនបានប្រារព្ធពិធីផ្សេងៗព្រោះតែមានការរីករាលដាលនៃជំងឺកូវីដ១៩ដើម្បីបញ្ចៀសការឆ្លងជំងឺក្នុងសង្គម។ ហើយក្នុងឆ្នាំ២០២២នេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យុទ្ឋសាស្ត្រចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឲ្យការគ្រប់គ្រងជំងឺឆ្លងនេះមានប្រសិទ្ធភាព ទើបប្រជាពលរដ្ឋអាចប្រកបរបររកស៊ីទទួលទាន និងធ្វើពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យ ឬពិធីសាសនា ផ្សេងៗបានជាប្រក្រតីឡើងវិងញក្នុងនោះខេត្តស្វាយរៀងជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័នរួមមាន ផ្លូវ ថ្នល់ មន្ទីរពេទ្យ សាលារៀន វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗជាច្រើនទៀត។

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះគម្រោងដីឡូដ៍ និងផ្ទះល្វែងក្បែរតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ស្ថិតនៅក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងបានប្រារព្ធធ្វើពិធីសែនក្រុងពាលី ចាប់ដំណើរការសាងសង់លំនៅដ្ឋានដើម្បីបំពេញចំណាប់អារម្មណ៍អតិថិជនដែលពេញនិយមក្នុងការរស់នៅដ៏ស៊ីវិល័យក៏ដូចជាជួយជំរុញសេដ្ឋកិច្ចឲ្យកាន់តែមានការរីចំរើន នាពេលបច្ចុប្បន្ននៅក្នុងភូមិសាស្ត្ររបស់ខេត្តស្វាយរៀងឲ្យក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវីល័យ ទាក់ទាញនិងមានដី ផ្ទះ តម្លៃសមរម្យ។

ចំពោះទីតាំងគម្រោងដីឡូតិ៍ និងផ្ទះល្វែងក្បែរតំបន់សេដ្ផកិច្ចពិសេស ឈីលូ ខេត្ដស្វាយរៀង មានទីតាំងស្ថិតនៅក្បែរផ្លូវជាតិលេខ១បាវិតភ្នំពេញ ចុះពីផ្លូវជាតិលេខ១៥០ម៉ែត្រ ជិតតំបន់រោងចក្រចិន និងក្បែរតំបន់សេដ្ផកិច្ចពិសេស ឈីលូ ក្នុងភូមិសម្ភ័រ ឃុំសំបូរ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។ ក្នុងនោះទីតាំងគម្រោងដីឡូតិ៍ និងផ្ទះល្វែងក្បែរតំបន់សេដ្ផកិច្ចពិសេស ឈីលូ ខេត្ដស្វាយរៀង ក៍បានពង្រឹកខ្លួនគ្រប់ទំហំដីស្របតាមតម្រូវការរបស់អតិថិជនដែលចង់ជាវដីឡូតិ៍តំបន់សេដ្ផកិច្ចពិសេស ឈីលូ ខេត្ដស្វាយរៀងផងដែរ ដែលមានតម្លៃចាប់ពី៥៧៦៨ដុល្លាឡើងទៅមានផ្លូវ,ទឹក,ភ្លើង រួចជាស្រេច ដោយបងប្អូនអាចជាវមាន៣ជម្រើស ៖

ទី១.បង់រំលស់សុទ្ធ

ទី២.កក់មុនមាន១៥%,២៥% និង៥០%,

ទី៣.បង់ផ្ដាច់

ម្យ៉ាងវិញទៀតនៅក្នុងឱកាសក្រោយពីក្រុងពិលី គម្រោងដីឡូតិ៍និងផ្ទះល្វែងក្បែរតំបន់សេដ្ផកិច្ចពិសេស ឈីលូ ខេត្ដស្វាយរៀង មានការបញ្ចុះតម្លៃពិសេសរហូតដល់៣៨០០ដុល្លា ផងដែរ៕